អំពី Bill24

Bill24 ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ដោយដើរតួជា​ "ច្រកទូទាត់ប្រាក់" សំខាន់មួយសម្រាប់ការទូទាត់​ តាមរយ:ប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា។ យើងសហការជាមួយស្ថាប័នហិរញ្ញវត្ថុច្រើនជា ៣៥+ ដើម្បីផ្ដល់សេវាទូទាត់ដ៏សាមញ្ញ និតមានសុវត្ថិភាព។

វេទិកានេះ ប្រមូលផ្តុំនៃការទូទាត់សេវាសាធារណ:ដូចជា អគ្គិសនី​ ទឹកស្អាត និងការគ្រប់គ្រងកាកសំណល់ ដើម្បីធានាបាននូវការប្រមូលប្រាក់យ៉ាងឆាប់រហ័ស និង​មានភាពស្រួល។

បន្ថែមពីនេះ សហគ្រាសតូច-មធ្យម(SMEs) ធនាគារ និង​ ស្ថាប័នមីក្រូនាៗ(MFIs)ក៏ពឹងផ្អែកលើBill24 សម្រាប់ដំណើរការទូទាត់ដ៏មានប្រសិទ្ធភាព មួយនេះ។ ក្រុមហ៊ុននៅតែបន្តពង្រីកវិស័យប្រើប្រាស់ និងការកែលម្អឲ្យកាន់តែមានប្រសិទ្ធិភាពទៅកាន់ឧស្សាហកម្មផ្សេងៗមួយចំនួនទៀតដូចជាការគ្រប់គ្រងអចលនាទ្រព្យ ការធានារ៉ាបរង និងសេវា​ សាធារណ:នាៗ។

ហេតុអ្វីគួរជ្រើសរើស Bill24 ?

Bill24​​ ត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មគ្រប់ទំហំ។ ដោយមិនគិតពីប្រភេទអាជីវកម្មឫសេវាកម្ម។ ផ្ដល់ជូនអ្នកនូវទទួលការទូទាត់ជាទម្រង់ឌីជីថល បានយ៉ាងងាយស្រួល តាមរយៈរូបិយប័ណ្ណទាំងពីរ៖រៀល និង​ ដុល្លា។

0 Years Experience
0 Bank/MFI Partners
0 Businesses Platform

បេសកកម្មរបស់យើង

ពូកយើងប្តេជ្ញាចិត្តក្នុងការរផ្តល់ដំណោះស្រាយទូទាត់ប្រាក់ដ៏មានប្រសិទ្ធភាព សម្រាប់អាជីវកម្មនៅកម្ពុជា ក្នុងបង្កើនសក្ដាភាពអាជីវកម្មតាមរយ:ប្រព័ន្ធឌីជីថលរួមមាន៖ វិក្កយបត្រអេឡិចត្រូនិក (E-Invoicing) ការទូទាត់អេឡិចត្រូនិក E-Payment ការទូទាត់តាមអនឡាញ ដំណោះស្រាយទាំងនេះត្រូវបានរចនាឲ្យស្រួលប្រើប្រាស់ មានសុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ។ យើងផ្ដោតទៅលើការផ្ដល់សេវាកម្ម និងការរគាំទ្រដ៏ល្អបំផុតដល់អតិថិជន។

ចក្ខុវិស័យរបស់យើង

ក្លាយខ្លួនជាអ្នកផ្ដល់សេវាកម្មឈានមុខគេក្នុងវិស័យគ្រប់គ្រង និងដំណោះស្រាយទូទាត់ប្រាក់នៅកម្ពុជា បង្កើតប្រព័ន្ធទូទាត់ប្រាក់ដ៏មានប្រសិទ្ធិភាពតាមរយៈសេវាកម្មជាកម្មវិធី (SaaS)ដែលភ្ជាប់អាជីវកម្ម ធនាគារនិងបុគ្កលឲ្យដំណើរការរួមគ្នាយ៉ាងរលូន ជំរុញឲ្យអាជីវកម្មរបស់អ្នក មានការអភិវឌ្ឍន៏និងជោគជ៏យគ្មានដែនកំណត់

តម្លៃគោលនៃយើង

ការច្នៃប្រឌិត:បន្តកែលម្អ និងអភិវឌ្ឍដំណោះទូទាត់ប្រាក់ថ្មីៗឲ្យទាន់សម័យ។ ការសហការ: ផ្ដល់នូវការតភ្ជាប់ យ៉ាងរឹងមាំជាមួយនឹងបណ្ដា ធនាគារ អាជីវកម្ម និងអ្នកអភិវឌ្ឍន៍។ ភាពសាមញ្ញ: ផ្តល់ដំណោះស្រាយដែលស្រួលក្នុងការប្រើប្រាស់ និងមិនស្មុគស្មាញ។សុវត្ថិភាព: ធានាប្រព័ន្ធទូទាត់ប្រាក់មានសុវត្ថិមាន និងអាចទុកចិត្តបាន​។ការផ្ដោតទៅលើអតិថិជន: ផ្ដល់សេវាកម្មពិសេស ការពារឯកជនភាពរបស់អតិថិជន។